បច្ចេកវិទ្យា
ស្ថានការណ៍ទីផ្សារយ៉ាងណា បានជា Elon Musk ប្រើពាក្យថា ក្រុមហ៊ុន EV ចិន នឹងកម្ទេចក្រុមហ៊ុនរថយន្តទាំងអស់
ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញក្តីបារម្ភថា ក្រុមហ៊ុនរថយន្តចិន នឹងកម្ទេចគូប្រជែងសាកលទាំងអស់ ប្រសិនបើគ្មានរនាំងពាណិជ្ជកម្មទេនោះ ខណៈការលក់រថយន្តចិនដែលមានតម្លៃធូរថ្លៃ បាននឹងកំពុងក្តោបក្តាប់ទីផ្សារក្នុងដៃកាន់តែណែន។ លោកបានលើកឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ថា ក្រុមហ៊ុនរថយន្តចិន គឺមានឈានមុខគេបំផុតក្នុងការប្រកួតប្រជែង និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្រៅទឹកដីចិន នោះគឺដោយសារពឹងផ្អែកទៅលើប្រភពពន្ធ ឬរនាំងពាណិជ្ជកម្ម។ «ដូច្នេះ ប្រសិនបើគ្មានរនាំងពាណិជ្ជកម្មណាមួយត្រូវបង្កើតឡើងនោះទេ ពួកគេនឹងកម្ទេចក្រុមហ៊ុនរថយន្តពិភពលោកច្រើនបំផុត។...