ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង គ្រោង នឹងបាញ់បង្ហោះផ្កាយរណប ចារកម្មចំនួន៣បន្ថែមទៀត នៅឆ្នាំ២០២៤
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយនៃគណបក្សកាន់អំណាចរបស់លោករហូតដល់ថ្ងៃសៅរ៍ថា ទីក្រុងព្យុងយ៉ាងគ្រោង នឹងបាញ់បង្ហោះផ្កាយរណបចារកម្មចំនួនបីបន្ថែមទៀតនៅឆ្នាំ២០២៤ បន្ទាប់ពីការដាក់ពង្រាយជាលើកដំបូងរបស់ខ្លួននៅក្នុងខែវិច្ឆិកា។ លោក គីម ក៏បានប្រាប់កិច្ចប្រជុំពេញអង្គនៃគណបក្សពលករកូរ៉េថា ទីក្រុងព្យុងយ៉ាង នឹងជំរុញបន្ថែមទៀតនូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួននៅឆ្នាំក្រោយ ចំពេលមានការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ មេដឹកនាំរូបនេះបានចង្អុលបង្ហាញពីលក្ខណៈប្រឈមមុខដាក់គ្នារបស់សហរដ្ឋអាមេរិក និងពួកចោរថ្នាក់កំពូល របស់ខ្លួនកាន់តែកាចសាហាវ ហើយស្ថានភាពធ្ងន់ធ្ងរ ដែលកំពុងកើតមានទាមទារឱ្យទីក្រុងព្យុងយ៉ាង...