ព័ត៌មានអន្តរជាតិ
ចិន យល់ព្រមពិនិត្យឡើងវិញ នូវពន្ធគយលើការនាំចូល ស្រារបស់អូស្ត្រាលី
ប៉េកាំង៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានឲ្យដឹងថា ប្រទេសចិនបានយល់ព្រម ពិនិត្យឡើងវិញនូវពន្ធដែលដាក់លើការនាំចូលស្រា របស់អូស្ត្រាលី ដោយជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលី ផ្អាកជម្លោះរបស់អង្គការ ពាណិជ្ជកម្មពិភពលោក ដែលខ្លួនប្តឹងទីក្រុងប៉េកាំង។ នាយករដ្ឋមន្ត្រីក៏បានប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ដើម្បីជួបជាមួយប្រធានាធិបតីលោក ស៊ីជីនពីង និងនាយករដ្ឋមន្ត្រី លោក...