បច្ចេកវិទ្យា
ក្រុមហ៊ុន Nvidia របស់សហរដ្ឋអាមេរិក ពង្រីកទំនាក់ទំនងជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍន៍ AI
ហាណូយ៖ នាយកប្រតិបត្តិក្រុមហ៊ុន Nvidia របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុននឹងពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់វៀតណាម និងគាំទ្រដល់ប្រទេសក្នុងការបណ្តុះបណ្តាលទេពកោសល្យសម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលយោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ Nvidia បានបណ្តាក់ទុនចំនួន ២៥០ លានដុល្លារនៅប្រទេសវៀតណាម រហូតមកដល់ពេលនេះបានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេក្នុងការដាក់ពង្រាយ AI នៅ Cloud ឧស្សាហកម្មរថយន្ត និងថែទាំសុខភាព។ ឯកសារបានចេញផ្សាយដោយសេតវិមានកាលពីខែកញ្ញាបានបង្ហាញនៅពេលទីក្រុងវ៉ាស៊ីនតោនធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងការទូតជាមួយវៀតណាម។...