កីឡា

Drinkwater បន្តបង្កបញ្ហា ជាមួយ នឹងមិត្តរួមក្លឹប និងថែមទាំង ទទួលបាន ការពិន័យផង

ធ្លាប់មានឈ្មោះជាកីឡាករជើងឯកលីកកំពូល អង់គ្លេសពេលលេងឲ្យLeicester Cityប៉ុន្តែក្រោយផ្ទេរមកតោខៀវ Chelsea មកកីឡាករ Danny Drinkwater បានធ្លាក់ទំរង់លេងយ៉ាងខ្លាំងជាពិសេសអត្តចារិតផង ដោយតែងតែបាន បង្កបញ្ហាជារឿយៗ។

ទីបំផុតរូបគេបានផ្លាស់មកលេង ជាមួយនឹង Aston Villa វិញប៉ុន្តែមកដល់ ពេលនេះ Drinkwater នៅតែបន្តបង្កបញ្ហាដដែលដោយ មានទាំងការវាយតប់គ្នានៅ បាររាត្រីផង។នៅសប្តាហ៍នេះ Drinkwater បានទទួលរងការពិន័យ ពីសំណាក់ក្លឹបបន្ថែមទៀត ដោយសារការវាយតប់គ្នាជាមួយ នឹងមិត្តរួមក្លឹប។

គ្រូបង្វឹករបស់ក្លឹប Aston Villa បានបញ្ជាក់ថា Drinkwater ត្រូវបានលោកដាក់ពិន័យជាទឹកប្រាក់ប្រមាណជា២ សប្តាហ៍របស់គេក្រោយកីឡាករ ដែលត្រូវបានខ្ចីជើងពីក្លឹបតោខៀវ Chelsea រូបនេះបានធ្វើការវាយតប់គ្នាខ្លាំង ជាមួយនឹងកីឡាករ Jota នៅលើទីលានហ្វឹកហាត់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top