កីឡា

វិបត្តិកូរ៉ូណា ធ្វើឲ្យតម្លៃទីផ្សារ កីឡាករពិភពលោក បាត់បង់ទៅដល់ ៨,៣ពាន់លានផោន

យោងតាមការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយ ដោយThe Sunsports នៅថ្ងៃអង្គារ ទី៣១ ខែមីនា បានឲ្យដឹងថា បញ្ហាវិបត្តិវិរុសកូរ៉ូណា ក្នុងពេលបច្ចុប្បន្ននេះ កំពុងបានធ្វើឲ្យវិស័យ បាល់ទាត់ពិភពលោក រងប៉ះពាល់យ៉ាងខ្លាំង ដោយក្នុងនោះ ទំហំនៃការដោះដូរកីឡាករ លើពិភពលោក បានធ្លាក់ចុះទៅដល់ ៨,៣ពាន់លានផោន គិតក្នុងរដូវក្តៅខាងមុខនេះ។

ជាការស្រាវជ្រាវ ដែលត្រូវបានធ្វើឡើង ដោយCIES Football Observatory នៅក្នុងលីកកំពូលទាំង៥ លើពិភពលោក។ ក្រុមការងារស្រាវជ្រាវ បានរកឃើញថា ទំហំតម្លៃខ្លួនកីឡាករ បានធ្លាក់ចុះដល់ទៅ ២៨ភាគរយជាមធ្យម នៅគ្រប់លីក ហើយជាក់ស្តែងដូចជាកីឡាករ Paul Pogba ជាដើម គឺធ្លាក់តម្លៃមកត្រឹមតែ ៣១,២៥លានផោនប៉ុណ្ណោះ។

ការស្រាវជ្រាវដោយ The Football Observatory ធ្វើឡើងដោយប្រព័ន្ធគណនារបស់ខ្លួន ដោយក្នុងមានធាតុរួមផ្សំដូចជា តម្លៃដែលផ្អែក ទៅលើកត្តាអាយុកីឡាករ កត្តាកុងត្រាកីឡាករ និងពេលវេលា ព្រមទាំងទំរង់លេងបច្ចុប្បន្ន និងការទស្សទាយ ពីអនាគតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top