អ៊ីស្រាអែល៖ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែល NSO Group កំពុងព្យាយាមធ្វើឲ្យរដ្ឋាភិបាលលោកខាងលិច ប្រើសូហ្វវែរដែលខ្លួននិយាយថា អាចវិភាគការរីករាលដាលនៃមេរោគNSO Groupដោយប្រើទិន្នន័យ ទូរស័ព្ទចល័តយោងតាមការចេញផ្សាយពី Sky News។
ថ្មីៗនេះក្រុមហ៊ុនNSO Group កំពុងត្រូវបានប្តឹងដោយក្រុមហ៊ុនFacebook ពីបទលួចយក WhatsApp ដែលជាការចោទប្រកាន់ដែលក្រុមហ៊ុនបដិសេធ។ វាក៏បដិសេដការអភិវឌ្ឍន៍នូវឧបករណ៍ Spyware ដែលអ្នករិះគន់និយាយថា វាលក់ទៅឲ្យរដ្ឋាភិបាលប្រើវា ដើម្បីធ្វើឲ្យអន្តរាយដល់សិទ្ធិមនុស្ស។
ទោះបីជា Sky News មិនបានដឹងថា តើក្រុមហ៊ុននេះកំពុងពិភាក្សាជាមួយរដ្ឋាភិបាលអង់គ្លេសទាក់ទង នឹងបច្ចេកវិទ្យាថ្មីរបស់ខ្លួន ឬយ៉ាងណាក្តីវាហាក់ដូចជាបានទៅដល់ប្រទេសមួយចំនួននៅបណ្តាប្រទេសលោកខាងលិច ដើម្បីផ្តល់ឲ្យពួកគេនូវកម្មវិធីតាមដានមេរោគ។
ទោះបីជាធម្មតាមានការសម្ងាត់ខ្ពស់ ហើយជាញឹកញាប់ខកខានមិនបានឆ្លើយតបនឹងសំណើសុំការ អត្ថាធិប្បាយ នៅពេលត្រូវបានគេសួរអំពីសូហ្វវែររបស់ខ្លួនត្រូវបានប្រើដើម្បីកំណត់គោលដៅសកម្មជន សិទ្ធិមនុស្ស NSO Group បានផ្តល់ជូនអង្គភាពសារព័ត៌មានជាច្រើនរួមទាំងទូរទស្សន៍ Sky News ការបង្ហាញនូវបច្ចេកវិទ្យាថ្មីរបស់ខ្លួន ជាផ្នែកមួយនៃការជំរុញផ្នែកទីផ្សារ សំដៅទៅលើរដ្ឋាភិបាលលោកខាងលិច៕ដោយ៖លី ភីលីព


