កីឡា

Coutinho តម្លៃខ្លួនមកត្រឹម ៧៥លានផោន តែប្រាក់កម្រៃបច្ចុប្បន្ន ២៩ម៉ឺនផោន ក្នុងមួយសប្តាហ៍

ក្រោយពេលដែលដឹង ច្បាស់ហើយថា ហង្សក្រហមLiverpool និងBayern Munich សុទ្ធតែមិនមានបំណង ចង់បានកីឡាករ ប្រេស៊ីល Phillipe Coutinho ហើយនោះមកដល់សប្តាហ៍នេះគឺ មានតែក្លឹប២នៅអង់គ្លេសប៉ុណ្ណោះ ដែលបន្តការងារចរចា ជាមួយនឹងក្លឹប Barcelonaគឺតោខៀវ Chelsea និងកាំភ្លើងធំArsenal។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ កំពុងលេងក្នុងលក្ខណ្ឌខ្ចីជើង ឲ្យក្លឹបBayern Munich ប៉ុន្តែទំរង់លេង មិនសូវលេចធ្លោ មិនអាចធ្វើឲ្យក្លឹបអាល្លឺម៉ង់នេះ នឹងមានបំនងចង់ចាយលុយ ដើម្បីរូបគាត់ឡើយខណៈដែលLiverpool ក៏មិនចង់បានទៅវិញ ហើយBarcelona ក៏មិនប្រាថ្នារក្សាទុកដែរ ទោះបីជាបានខាតប្រាក់អស់ ជាច្រើនលានផោនក្តីលើតម្លៃខ្លួនកីឡាករ។

បច្ចុប្បន្នក្លឹប Barcelona បានដាក់តម្លៃខ្លួនកីឡាករ ខ្សែប្រយុទ្ធស្លាបរូបនេះ ត្រឹមតែ៧៥លានផោន ប៉ុណ្ណោះ ទោះបីជាបានទិញរូបគេ ១៤២លានផោនពីLiverpool កាលពីឆ្នាំ២០១៨ក្តី ប៉ុន្តែអ្វីដែលជាបញ្ហាសម្រាប់ក្លឹប ដែលចង់បានរូបគេនោះ គឺប្រាក់កម្រៃ២៩ម៉ឺនផោន ក្នុងមួយសប្តាហ៍ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top