កីឡា

Barcelona ឲ្យជម្រើសកីឡាករ៣នាក់ របស់ខ្លួន ដើម្បីសុំSpurs ដោះដូរជាមួយនឹង Ndombele

ក្លឹបយក្សអេស្បាញ Barcelona កន្លងមកត្រូវបានគេដឹង យ៉ាងច្បាស់ហើយថា តែងតែចង់បានហត្ថលេខា របស់កីឡាករ Ndombele ដែលកំពុងលេងឲ្យមាន់ ខ្នាយមាសSpurs ហើយជឿជាក់ថា រដូវក្តៅនេះគឺជាពេលវេលា ដែលខ្លួនបានទន្ទឹង ជាយូរមកហើយនោះ។

ប៉ុន្តែដោយសារបញ្ហា ហិរញ្ញវត្ថុក្នុងមួយរយៈ នៃការវាយប្រហារដោយកូវីដ១៩ នេះBarcelonaហាក់ដូចជា មិនមានប្រាក់គ្រប់គ្រាន់ ក្នុងការចំណាយលុយ៥៥លានផោន ដែលជាតម្លៃ ដែល Spurs បានទាមទារនោះឡើយ ។ Barcelonaទោះបីជាយ៉ាងណាបានសម្រេចចិត្ត ប្រើប្រាស់វិធីមួយផ្សេងទៀត គឺការដោះដូរកីឡាករ របស់ខ្លួនដោយបូកបន្ថែមលុយ សុទ្ធមួយចំនួនទៀត។

កីឡាករចំនួន៣រូប ដែលBarcelona បានដាក់សំណើរឲ្យ Spurs ដើម្បីជាជម្រើសដោះដូរនោះ មានដូចជាកីឡាករខ្សែ ការពារស្លាបស្តាំងNelson Semedoកីឡាករ ខ្សែបម្រើកណ្តាល Arthure និងកីឡាករខ្សែការពារ កណ្តាលSamuel Umtitiផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top