កីឡា

Ceballos អត់និយាយ រកលោក Zidane ឡើយចាប់ តាំងពីក្លឹប សម្រេចឲ្យខ្ចីជើង មកលេងនៅArsenal

Dani Ceballos កីឡាករខ្ចីជើង ពីក្លឹបយក្សអេស្បាញ Real Madrid មកដល់ពេលនេះ កំពុងបានទទួលរងនូវសំណើ ជាច្រើនពាក់ព័ន្ធអំពីអនាគតរបស់ខ្លួន ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ឬជាមួយនឹងក្លឹបដើម Real Madrid ក្រោយពេល ដែលពេលវេលាខ្ចីជើង ក៏ជិតផុតកំណត់ហើយលើសពីនេះកីឡាករ ផ្ទាល់មិនអាចបាននិយាយគ្នា នៅឡើយជាមួយ នឹងគ្រូបង្វឹកលោកZidane។

ចាប់តាំងតែពីបាន ផ្ទេរមកដល់ អង់គ្លេស កីឡាករអេស្បាញ រូបនេះ មិនបាននិយាយ ឬពិភាក្សាគ្នាណាមួយអំពីផែនការ អនាគតជាមួយនឹង លោកZidane នៅឡើយទោះបីជាបានត្រឡប់ ទៅដល់អេស្បាញវិញ ដើម្បីព្យាបាលរបួសក្តី។ មុនពេលដែលការប្រកួតទាំងអស់ ត្រូវបានផ្អាក់ Ceballos បានបង្ហាញខ្លួនឲ្យArsenal ចំនួន២៤ដងដែរ ហើយត្រូវបានគេមើលឃើញថា ទទួលបានការពេញចិត្តពេញថ្លើមខ្លាំង ពីសំណាក់គ្រូបង្វឹកកាំភ្លើងធំ លោកArtetaផងដែរ។

ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា មិនមានការសម្រេចចិត្តណាមួយ ពីសំណាក់ Real Madridនៅឡើយ ពីព្រោះថាទាំងកីឡាករ និងក្លឹបមិនទាន់មានការ ពិភាក្សាគ្នាណាមួយ នៅឡើយហើយតំណែងជាខ្សែបម្រើនៅReal Madrid ក៏ហាក់ដូចជាមិនសូវមានច្រើននោះដែរ ក្នុងពេលដែលអាចត្រឡប់មកវិញនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top