កីឡា

មាស សុជាតិប៉ះចៅ ផលឌឿ នៃដណ្តើមខ្សែក្រវាត់ ខារ៉ាបាវ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រដាល់ ដណ្តើមខ្សែក្រវាត់ ខារ៉ាបាវ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី៨ ខែឧសភា ឆ្នាំ២០២០ អ្នកប្រដាល់មាស សុជាតិ មកពីក្លិបក្រុងប៉ោយប៉ែត កីឡា ប៉ះជាមួយអ្នកប្រដាល់គុនខ្មែរខ្លាចាស់ ចៅ ផលឌឿ សំរោងកោងកីឡា ខេត្តបាត់ដំបង ប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៦៧គីឡូក្រាម ។

អ្នកប្រដាល់កណ្ដាប់ដៃដែក មាស សុជាតិ ក្លិវក្រុងប៉ោយប៉ែតរូបនេះ មានល្អទាំងជង្គង់ ទាំងកណ្ដាប់ដៃ កែង និងទាត់ មិនតែប៉ុណ្ណោះ ក្បួនការពាររបស់គេ ក៏មិនអន់ដែរ ហើយលក្ខណៈពិសេសរបស់អ្នកប្រដាល់រូបនេះគឺវ៉ៃសងបានលឿន។ ចំពោះ មាស សុជាតិ វិញគេមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៥ដង ចាញ់២១ដង និងស្មើពិន្ទុ២ដង ។

ចំណែកខ្លាចាស់ចៅ ផលឌឿ ជាអ្នកប្រដាល់ចិត្តធំមួយរូបដែល ហើយគេក៏ធ្លាប់ជាអ្នកប្រដាល់ល្បីល្បាញគ្រាន់បើដែរកាលពី៣-៤ឆ្នាំមុននោះតែពេលនេះគេ មានអាយុច្រើនដែរហើយគួបផ្សំ នឹងការហ្វឹកហាត់មិនបានដិតដល់ផងនោះ បានធ្វើឲ្យអ្នកប្រដាល់ រូបនេះមិនត្រឹម តែស្រុតបច្ចេកទេស ប៉ុណ្ណោះទេ គឺស្រុតទាំងកម្លាំង ។
ជំនួបមួយនេះមិនទាន់ប្រាកដថា សារ៉ាន ជាអ្នកឈ្នះនោះទេ ហើយក៏មិនទាន់ប្រាកដថា មាស សុជាតិ អាចផ្ដួលអ្នកប្រដាល់ ជើងចាស់រូបនេះបានដែរ ៕
ដោយ ៖ លី ភីលីព

Most Popular

To Top