កីឡា

Owen ​៖ Ronaldo ​៣៥​ឆ្នាំ​ហើយ ​គាត់​ប្រឹង​ណាស់… គាត់​សល់​ពេល ​មិន​ច្រើន​ទេ​

Owen Hargreaves អ្នក វិភាគ នៅ BT Sport បាន និយាយ ថា ខ្សែ ប្រយុទ្ធ Cristiano Ronaldo នៅ សល់ ពេល មិន ច្រើនទៀត ទេ ក្នុង ការ បង្ហាញ សមត្ថភាព របស់ ខ្លួន ដោយសារ បច្ចុប្បន្ន នេះ រូបគេ មាន វ័យ ៣៥ ឆ្នាំ ទៅ ហើយ ។

កាល ពី យប់មិញ នេះ Ronaldo រក បាន ២ គ្រាប់ ម្នាក់ ឯង ជួយ ក្រុម Juventus យក ឈ្នះ លើ ក្រុម Lyon នៅ ជើង ទី ២ ប៉ុន្តែ វាមិន គ្រប់គ្រាន់ សម្រាប់ ឱ្យ ក្រុម អ៊ីតាលី នេះ ឡើង វគ្គ បន្ដ ទេ ព្រោះ កាល ពី ជើង ទី ១ កន្លង ទៅ ពួកគេ លេង ចាញ់ ១-០។ ការធ្លាក់ ត្រឹម វគ្គ ១៦ ក្រុម ចុង ក្រោយ នេះ វា គឺ ជា លើក ដំបូង សម្រាប់ Ronaldo តាំង ពី ឆ្នាំ ២០១០ មក ហើយ ។

5f2e29ef79266_1596860880_small.jpg

និយាយ ពី ការ ប្រកួត វិញ អ្នក វិភាគ ជា ច្រើន មើល ឃើញ ថា Ronaldo បាន ខិតខំ ខ្លាំង មែនទែន សម្រាប់ ការ ប្រកួត នេះ។ខណៈ ដែល សមាជិក ក្រុម ដទៃ ទៀត ហាក់ ដូចជា លេង មិន សូវ បាន ល្អ នោះ ទេ។ Owen អតីត កីឡាករ ឆ្នើម ម្នាក់ របស់ ក្រុមBayern Munich និង ជម្រើស ជាតិ អង់គ្លេស បាន និយាយ ថា អតីត កីឡាករ Real Madrid ខាង លើ នេះ ខំប្រឹង លើស គេ ក្នុងការ ប្រកួត នៅ យប់ មិញ។

5f2e29f13fb85_1596860880_small.jpg

មួយ វិញ ទៀត វ័យ ៣៥ ឆ្នាំ របស់ Ronaldo គឺ បាន បញ្ជាក់ ថា នៅ យប់មិញ នេះ រូបគេ ធ្វើ បាន ល្អ បំផុត ទៅ ហើយ។ អាយុប៉ុណ្ណឹង គឺ បញ្ជាក់ ច្បាស់ ថា នៅ សល់ ពេល មិន ច្រើន ទៀត ទេ សម្រាប់ រូបគេ ក្នុង ការ បង្ហាញ សមត្ថភាព ប្រជែង ពាន រង្វាន់ ធំៗ៕

ប្រភព៖Sabay

Most Popular

To Top