កីឡា

ប្រធាន សហព័ន្ធបាល់ទាត់ វេណេស៊ុយអេឡា បាត់បង់ជីវិត

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រធានសហព័ន្ធបាល់ទាត់នៃប្រទេសវេណេស៊ុយអេឡាលោក Jesus Berardinelli ត្រូវបានគេជឿជាក់ថាបានបាត់បង់ជីវិតទៅហើយដោយសារ ជំងឺដែលមិនត្រូវបញ្ជាក់ប្រាប់ ។

ប្រភពដដែលបានសរសេរទៀតថាលោក Berardinelli ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៃរដ្ឋធានីការ៉ាកាសភ្លាមៗកាលពីថ្ងៃទី២២ខែកក្កដា និងថែមទាំងត្រូវបានបំពាក់ឧបករណ៍ជំនួយដង្ហើមផង។

គួរបញ្ជាក់ដែរថាការស្លាប់របស់លោក Berardinelli ត្រូវបានធ្វើឡើងនៅក្រោយតែប្រមាណជា៣សប្តាហ៍ប៉ុណ្ណោះ ដែលបុរសរូបនេះ បានក្លាយទៅជាគោលដៅស៊ើបអង្កេត ករណីពុករលួយដោយតុលាការ វេណេស៊ុយអេឡា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top