កីឡា

Thiago ជាក្តីសុបិន្តរបស់ Liverpool និងលោក Klopp

អតីតកីឡាករ ខ្សែការពារឆ្នើម របស់បិសាចក្រហម Man United ម្នាក់នៅថ្ងៃនេះ បានធ្វើការលើកឡើងថា កីឡាករខ្សែបម្រើឆ្នើមអេស្បាញ Thiago គឺជាប្រភេទកីឡាករ ដែលគ្រូបង្វឹកលោក Jurgen Klopp ចង់បានបំផុតនៅពេលនេះ។

លោក Rio Ferdinand បាននិយាយថា ការផ្ទេរកីឡាករ Thiago Alcantara គឺជាក្តីសុបិន្តដ៏ធំបំផុតមួយរបស់ Anfield ដោយអះអាងថា បច្ចុប្បន្នទាំងក្លឹប Liverpool និងលោក Jurgen Klopp គឺនៅមិនទាន់មានកីឡាករ ដែលអាចលេងដូច Thiago នៅឡើយ។

គួរឲ្យដឹងដែរថា កន្លងមកថ្មីៗនេះ មានព័ត៌មានជាច្រើន បានអះអាងថា កីឡាករអេស្បាញវ័យ២៩ឆ្នាំរូបនេះ មិនមានបំណងចង់បន្តលេង ជាមួយនឹង Bayern Munich ឡើយហើយសង្ឃឹមថា នឹងអាចផ្ទេរមកលេងនៅ Premier League ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top