កីឡា

Sancho នៅតែមានឈ្មោះ ក្នុងក្រុមរបស់ Dortmund ទៅហ្វឹកហាត់ នៅក្រៅប្រទេស

ទោះបីជាព័ត៌មានចចាមអារ៉ាម អំពីការផ្ទេរទៅបិសាចក្រហម របស់កីឡាករ Jadon Sancho ក្តីប៉ុន្តែនៅថ្ងៃនេះ ឈ្មោះកីឡាករ នៅតែត្រូវបាន Dortmund ដាក់បញ្ចូលនៅក្នុង ក្រុមកីឡាករទាំង៣១នាក់ ដែលនឹងត្រូវធ្វើដំណើរទៅ ហ្វឹកហាត់នៅប្រទេសស្វីសដដែល។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះ ត្រូវបានគេជឿជាក់ថា មានទំនាក់ទំនងខ្លាំងមែនទែន ក្នុងការផ្ទេរចេញពីអាល្លឺម៉ង់ ជាពិសេសនៅពេល ដែលក្លឹប Man City អាចទទួលបានកៅអីមួយ សម្រាប់ទៅលេងនៅ Champion League នារដូវកាលក្រោយផងនោះ។

តម្លៃខ្លួនកីឡាករ គឺជាបញ្ហាចុងក្រោយ តែមួយគត់ ដែលធ្វើឲ្យការផ្ទេរនេះ នៅតែជាប់គាំងមិនទាន់ អាចជោគជ័យនៅឡើយគឺ ប្រមាណជា១០៧លានផោនទាំង ដែលកីឡាកររូបនេះទើបតែបានបង្ហាញ ទំរង់លេងដ៏អស្ចារ្យបានត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ គិតចាប់តាំងពីឆ្នាំ២០១៧ ដែលបានផ្ទេរមកពី Man City ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top