កីឡា

ប្រធានាធិបតីប៉ទុយហ្គាល់ធានាអះអាង សុវត្ថិភាពចំពោះ ព្រឹត្តិការណ៍ Champion League

បរទេស៖នាយករដ្ឋមន្រ្តី ប៉ទុយហ្កាល់លោក Antonio Costa បាននិយាយនៅថ្ងៃរនេះថាប្រទេសរបស់លោកមានគ្រប់លក្ខខណ្ឌទាំងអស់ដើម្បីធានានូវសន្តិសុខសាធារណៈនិងសុខភាពក្នុងកំឡុងពេលនៃការប្រកួតពានរង្វាន់Champion League ដែលនឹងត្រូវធ្វើឡើង នៅទីក្រុង Lisbon ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែសីហា។

លោក Costa បាននិយាយនៅក្នុងខ្សែអាត់វីដេអូ ជាមួយ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើនថា ប៉ទុយហ្គាល់បានប្រយ័ត្នប្រយែងបំផុត ក្នុងការការពារ ប្រព័ន្ធសុខភាពហើយពួកយើងមានសមត្ថភាពឆ្លើយតបល្អនិងគ្រប់គ្រាន់ទៅលើបញ្ហានេះ ។

ទោះបីជាយ់ាងណាក្តីលោកនាយករដ្ឋមន្រ្តីបាន ទទួលស្គាល់ថាវីរុសនឹងនៅតែបន្តរីករាលដាលរហូតដល់មានវ៉ាក់សាំងប៉ុន្តែប្រទេសប៉ទុយហ្កាល់ យកចិត្តទុកដាក់ការពារហើយសង្កត់ធ្ងន់ថាការវិវឌ្ឍន៍នៃស្ថានភាពរាតត្បាតរាលដាលនៅក្នុងទីក្រុង Lisbon មានភាពល្អប្រសើរជាងមុននិងអំណោយផលជាងមុន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top