កីឡា

Man City អះអាងជាផ្លូវការហើយ អំពីការចាកចេញរបស់ Bravo

នៅថ្ងៃនេះក្លឹបមេឃខៀវ Man City បានប្រកាសជាផ្លូវការ ហើយថាកីឡាករ អ្នកចាំទីសញ្ជាតិអេស្បាញ លោក Claudio Bravo បានចាកចេញពី Etihad ។

ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅមុនពេល ដែលការប្រកាសជាផ្លូវការថា អ្នកចាំទីរូបនេះនឹងត្រូវផ្ទេរ ទៅលេងជាមួយនឹងក្លឹប Real Betis ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន នេះបើយោងតាមការចេញផ្សាយ របស់ the Goal ។

រំលឹកដែរថា អ្នកចាំទីវ័យ៣៧ឆ្នាំរូបនេះ បានផ្ទេរមកចូលរួមជាមួយនឹង Man City កាលពីឆ្នាំ២០១៦ក្នុងតម្លៃខ្លួន ប្រមាណជា១៥លានផោន ពីក្លឹប Barcelona និងបានបង្ហាញខ្លួន សរុបត្រឹមតែ៦១ដងប៉ុណ្ណោះ សម្រាប់ក្លឹបអង់គ្លេសនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top