កីឡា

រក​ឃើញ​កីឡាករ​ វ័យ​ក្មេង​ឆ្នើម​បំផុត ប្រចាំ​រដូវកាល ​​នៅ​អង់គ្លេស​ហើយ

Trent Alexander-Arnold ត្រូវ​បាន​បោះឆ្នោត ​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង ​ឆ្នើម​បំផុត ​ប្រចាំ​រដូវ​កាល​២០១៩-២០ ​​នៅ​អង់គ្លេស បន្ទាប់​ពី​ជួយ Liverpool លើក​ពាន Premier League។

​កីឡាករ​វ័យ​២១​ឆ្នាំ ​បាន​យក​ឈ្នះ Dean Henderson, Marcus Rashford, Anthony Martial, Mason Greenwood របស់ Manchester United និង Mason Mount, Christian Pulisic របស់ Chelsea។

Arnold គឺ​ជា​កីឡាករ​ Liverpool ដំបូង​ដែល​បាន​ឈ្នះ​ពាន ​រង្វាន់​មួយ​នេះ ចាប់​តាំង​ពី Steven Gerrard ឈ្នះ​កាល​ពី​ឆ្នាំ​២០០១ ។ សម្រាប់​២​រដូវ​កាល​មុន ​កីឡាករ​របស់ Manchester City ឈ្នះ​ទាំង​អស់​គឺ Raheem Sterling និង Leroy Sane ។ Trent Alexander-Arnold បាន​ចូល​លេង​គ្រប់​ប្រកួត​នៅ Premier League ឲ្យ Liverpool ជួយ​ក្រុម​លើក​ពាន​ជាមួយ​៩៩​ពិន្ទុ ៕
ដោយ ៖ sabay

Most Popular

To Top