ខេត្តស្វាយរៀង ៖ លោក សែម សុខា រដ្ឋលេខាធិការ តំណាងលោករដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ដែលជាប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា អញ្ជើញចូលរួមពិទការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ ២០២០ នៅខេត្តស្វាយរៀង ។
លោក សែម សុខា បានមានប្រសាសាន៍ថា ក្នុងនាមគណៈកម្មការរៀបចំការប្រកួត ខ្ញុំបាទមានកិត្តិយស សូមធ្វើរបាយការណ៍សង្ខេបជូន ឯកឧត្តមគណៈអធិបតីជ្រាប ដោយមានការអនុញ្ញាត គោលការណ៍ពី គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងឯកឧត្តមប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់ អូឡាំពិកខេត្តស្វាយរៀង បានរៀបចំដំណើរការ ប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២០ រួមបញ្ចូលកម្មវិធីត្រួតកីឡាសម្រាប់ក្មេងៗអាយុ ២ ឆ្នាំដល់៧ ឆ្នាំ ក្នុងគោលបំណងផ្តល់ ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខេត្ត និងខេត្ត បានជួបជុំគ្នាធ្វើការប្រកួតប្រជែង ដើម្បីចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ កីឡាការិនីបញ្ញាខ្សោយ ។
លោកបន្តថា ការប្រកួតមិនមែនដើម្បី ជ័យជម្នះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើសអើង និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ និងថ្នាក់ពិភពលោក។ ជាពិសេស ការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ជាតិ និងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់អន្តរជាតិនានា នៅឆ្នាំ២០២១។
ផ្នែកកីឡាបាល់ទាត់៖ ៥ នាក់ ម្ខាង ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកីឡាករ មកពីក្រុងស្វាយរៀង ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមកីឡាករ ស្រុកស្វាយជ្រុំ ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមកីឡាករ ស្រុករមាសហែក។ ផ្នែកីឡាអត្តពលកម្ម៖ វិញ្ញា ៥០ ម៉ែត្រ ចំណាត់ថ្នាក់លេខ ១ កីឡាករ ឆុន ស្នា ខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ ២ កីឡាករ អ៊ុក ប៊ុនធឿន ខេត្ត ស្វាយរៀង ចំណាត់ថ្នាក់លេខ ៣ សុខ សុខា ខេត្តព្រៃវែង
ផ្នែកីឡាប៊ូល៖ វិញ្ញាសាវាយគូ ចំណាត់ថ្នាក់លេខ ១ ៖ ភុន តុន និងនុត សុផាន់ណា ខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ ២ ខៀវ ស្រីមុំ និងឃុន រដ្ឋា ខេត្តស្វាយរៀងចំណាត់ថ្នាក់លេខ ៣ លី ថារ៉ូត និង រស់ សុធារិត ខេត្តព្រៃវែង ៕
ដោយ៖លី ភីលីព