កីឡា

ប្រេស៊ីល លត់បូឡាវី ដល់ទៅ៥គ្រាប់ ទល់នឹង០

ក្រុមរបស់លោក Tite ហាក់ដូចជាមិនបានបង្ហាញ ការយោគយល់ឡើយ សម្រាប់ក្រុមបូឡាវី ដែលជាការប្រកួតដំបូង របស់ប្រេស៊ីល សម្រាប់ឆ្នាំ២០២០នេះ។

ប្រេស៊ីលនៅក្នុងទឺកដីខ្លួនឯង ក្នុងទីក្រុង Sao Paulo បានស៊ុតបញ្ចូលទី ក្រុមបូឡាវីដល់ទៅ៥ទល់នឹង០ ដែលក្នុងនោះកីឡាករខ្សែប្រយុទ្ធ Firmino រកបានដល់ទៅ២គ្រាប់ម្នាក់ឯង។

ការប្រកួទដែលស្ថិតនៅក្នុងវគ្គជម្រុះ ពានរង្វាន់ពិភពលោក ឆ្នាំ២០២២ នៅក្នុងប្រទេសកាតា ។ រំលឹកដែរថាក្រុមប្រេស៊ីល ដែលគ្រប់គ្រងដោយលោក Tite ខកខានមិនបានប្រកាស តាំងតែពីខែវិច្ឆិកា ជាការប្រកួតមិត្តភាពប៉ះ នឹងកូរ៉េខាងត្បូង ដោយជ័យជំនះលទ្ធផល៣ទល់នឹង០៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top