កីឡា

De Bruyne ៖ អង់គ្លេសអាចលើកទាំង World Cup និង Euros

ភ្នំពេញ៖តារាឆ្នើមប៊ែលហ្ស៊ិក Kevin de Bruyne នៅថ្ងៃនេះបានធ្វើការលើកឡើងថា តោបីអង់គ្លេសនឹងអាចជោគជ័យខ្លាំង ជាមួយនឹងឈុតយុវជនឆ្នើមៗ បច្ចុប្បន្ននេះ។

កីឡាករខ្សែបម្រើមេឃខៀវ Man City រូបនេះបានបញ្ជាក់ទៀតថា សមត្ថភាពរបស់អង់គ្លេសពេលនេះ សម្រាប់ការងារអន្តរជាតិពិតជាខ្លាំង ហើយមានសក្តានុពលបំផុត ដើម្បីអាចឈ្នះទាំងពានរង្វាន់ World Cup និង Euros នាឆ្នាំ២០២២នោះផងដែរ។

គួរឲ្យដឹងដែរថា ទំរង់លេងរបស់អង់គ្លេស បច្ចុប្បន្នក្រោមការដឹកនាំ របស់លោក Southgate បច្ចុប្បន្នមិនទាន់ស្គាល់ ពាក្យចាញ់ឡើយ៦ប្រកួតចុងក្រោយ ហើយរបូតបាល់វិញតែ១គ្រាប់ប៉ុណ្ណោះ ដោយប្រកួតចុងក្រោយនេះ យកឈ្នះវេលក្នុងលទ្ធផល៣ទល់នឹង០៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top