កីឡា

លោក សែម សុខា ៖ ការប្រកួតមិនមែន ដើម្បីជ័យជម្នះម៉្យាងនោះទេ ដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើសអើង

បាត់ដំបង ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ ២០២០ ខេត្តបាត់ដំបង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ។

លោក សែម សុខា បានមានប្រសាសន៍ថា ការប្រកួតខាងលើកនេះមិនមែន ដើម្បីតែជ័យជម្នះម៉្យាងនោះឡើយ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើសអើង និងផ្តល់ឱកាសចូលរួមសកម្មភាព ក្នុងសង្គមតាមរយៈវិស័យកីឡាស្របតាមចលនាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ជាតិ និងថ្នាក់ពិភពលោក។
ជាពិសេសការប្រកួតនេះ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ជាតិ និងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់អន្តរជាតិនានា នៅឆ្នាំ២០២១។

ចំពោះលទ្ធផល៖ ផ្នែកកីឡាបាល់ទាត់៖ ៥ នាក់ ម្ខាង ផ្នែកបុរស៖ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកីឡាករ មកពីខេត្តបាត់ដំបង ១ ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមកីឡាករ ខេត្តបាត់ដំបង ២ ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមកីឡាករ មកពីខេត្តបន្ទាយមានជ័យ ។ ផ្នែកនារី៖ ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកីឡាករ មកពីខេត្តបាត់ដំបង ២ ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមកីឡាករ ខេត្តបាត់ដំបង ១ និង ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមកីឡាករ មកពីខេត្តបន្ទាយមានជ័យ ។
ផ្នែកីឡាអត្តពលកម្ម៖ វិញ្ញា ៥០ ម៉ែត្រ បុរស នារី ៖ ចំណាត់ថ្នាក់លេខ ១ កីឡាករ ហៃ រស្មី ខេត្តបាត់ដំបង
ចំណាត់ថ្នាក់លេខ ២ កីឡាករ ហុក សំណាង ខេត្ត ខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ៣ កីឡាករ សាម៉ុន ហេងលាប ខេត្តបាត់ដំបង ចំណែកកីឡាការិនី៖ ចំណាត់ថ្នាក់លេខ ១ កីឡាការិនី ហែម ធាវី ខេត្តបាត់ដំបង

ចំណាត់ថ្នាក់លេខ ២ កីឡាការិនី អ៊ុល ស្រីនីត ខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ៣ កីឡាការិនី រស់ ចន្ធី ខេត្តបាត់ដំបង
វិញ្ញា ១០០ ម៉ែត្រ បុរស នារី ៖ ចំណាត់ថ្នាក់លេខ ១ កីឡាករ សិទ្ធិ ប្រុស ខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ២ កីឡាករ ជូន ចាន់ដេត ខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ៣ កីឡាករ រដ្ឋ លីដា ខេត្តបាត់ដំបង ហើយកីឡាការិនី៖ ចំណាត់ថ្នាក់លេខ ១ កីឡាការិនី អ៊ុល ស្រីណា ខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ២ កីឡាការិនី សូវ ចន្ថា ខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ៣ កីឡាការិនី សុន កញ្ចនា ខេត្តបាត់ដំបង។

ផ្នែកីឡាប៊ូល៖ វិញ្ញាសា ១ នាក់ ទល់ ១ នាក់ នារី ៖ចំណាត់ថ្នាក់លេខ ១ ៖ កីឡាការិនី គឹម មារៀ ខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ២ កីឡាការិនី រដ្ឋ ស្រីស្រស់ ខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ៣ កីឡាការិនី ស៊ន សារ៉ាត់ ខេត្តបាត់ដំបង ។វិញ្ញាសា ២ នាក់ ទល់ ២នាក់ បុរស នារី ៖ ចំណាត់ថ្នាក់លេខ ១ ៖ កីឡាការិនី ធី ស្រីលក្ខ័ និងហ៊ឹប សុលី ខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ២ កីឡាការិនី យ៉េត ស្រីណូ និងនូ ស្រីកា ខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ៣ កីឡាការិនី ស៊ន សារ៉ាត់ និងហុក រក្សា ខេត្តបាត់ដំបង៕

Most Popular

To Top