ភ្នំពេញ ៖ ប្រធានសហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជា លោកនាយឧត្តមសេនីយគៀត ច័ន្ទថារិទ្ធ បានអញ្ជើញចុះជួបសំណេះសំណា លនិងសួរសុខទុក្ខ ព្រមទាំងចែកជូនសម្ភារៈកីឡា មានខោអាវ កៅស៊ូរ៉ាកែត កៅអី តុ ឧបករណ៍ដាក់កន្លែងអត្តពលិកដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករកីឡា-ការិនី ជម្រើសជាតិនិងថ្នាល និងគណៈកម្មការ សហព័ន្ធក្រោម ការឧបត្ថម្ភ របស់ក្រុមហ៊ុន Lixin Group នៅស្នាក់ការសហព័ន្ធ សាលដំបូលទូក ក្នុងពហុកីឡ ដ្ឋានជាតិនាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធមានប្រសាសន៍ថា សហព័ន្ធបានរៀបចំទិស ដៅយុទ្ធសាស្រ្តត្រៀម ការប្រកួត SEA GAMES 2023 ដោយក្នុងនោះផ្តោត លើការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីជម្រើសជាតិ និងថ្នាល ដើម្បីចម្រាញ់ជ្រើសរើស អត្តពលិកឆ្នើម ចូលរួម ព្រឹត្តិកាណ៍ការប្រ កួត SEA GAMES លើកទី៣១ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម ក្នុងនោះផ្តោតសំខាន់គឺការហ្វឹកហាត់និងធ្វើការប្រកួតក្នុងការស្ទាប ស្ទង់សមត្ថភាព និងបច្ចេកទេសរបស់ពួកគេ តាមផែនការមេរបស់សហព័ន្ធ ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានប្រាប់ឲ្យដឹងថា សម្ភារៈអាវ កៅអី តុ គណៈកម្មការ ឧបករណ៍ដាក់កន្លែង អត្តពលិក និងបន្ទះកៅស៊ូរ៉ាកែតដែលយកមកចែកជូនដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីថ្នាល តាមរយ:ប្រធានសហព័ន្ធនេះ គឺបានមកពីការជួយឧបត្ថម្ភ របស់ក្រុមហ៊ុន Lixin Groupសម្រាប់សហព័ន្ធត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០នាខែតុលានេះ៕ដោយ៖លី ភីព




