ទីក្រុងឡុង ៖ រដ្ឋមន្ត្រីអ្នកគ្រប់គ្រងកីឡា នៅចក្រភពអង់គ្លេស បានមានប្រសាសន៍ថា លោកខ្លាចផែនការ មួយរបស់ Liverpool និង Manchester United ក្នុងការរៀបចំរចនាសម្ព័ន្ធ English Premier League ឡើងវិញ គឺជាការដណ្តើមអំណាចគ្នា អាចជាការជំរុញឲ្យមានការពិនិត្យ កាន់តែស៊ីជម្រៅលើអភិបាល កិច្ចកីឡាយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្លិបទាំង២កំពុងគាំទ្រផែនការ ផ្លាស់ប្តូររចនាសម្ព័ន្ធក្របខណ្ឌ Premier League ដោយផ្តល់អំណាចកាន់តែច្រើនដល់ក្លិបធំ ៗ ដោយកាត់បន្ថយវាឲ្យនៅត្រឹម១៨ក្រុមពី ២០ សម្រាប់រដូវកាល ២០២២-២៣ និងដកហូតពានលីគកំពូល និង សហគមន៍ ។ ផែនការនេះនឹងឃើញថា ក្របខណ្ឌ Premier League ប្តេជ្ញាផ្តល់ ២៥ ភាគរយ នៃប្រាក់ចំណូលរបស់លីគ ទៅកាន់ក្លិបបាល់ទាត់អង់គ្លេស (EFL) និងថវិកាសង្គ្រោះចំនួន ២៥០ លានផោន (៣២៦ លានដុល្លារ) ដើម្បីជួយជាបន្ទាន់នូវផលប៉ះពាល់នៃវិបត្ដិCOVID-19 ។
នៅពេលត្រូវបានគេសួរ នៅលើកញ្ចក់ទូរទស្សន៍ Sky News ថា សំណើរនេះគឺជាផែនការល្អ ឬជាការដណ្តើម អំណាច នោះលោក Oliver Dowden រដ្ឋមន្រ្តីក្រសួងវប្បធម៍ប្រព័ន្ធផ្សព្វផ្សាយ និងកីឡាបានមានប្រសាសន៍ថា ខ្ញុំខ្លាចវាជារឿងចុងក្រោយ ហើយខ្ញុំពិតជាមានការ ងឿងឆ្ងល់អំពីបញ្ហានេះ ។ លោកបានបន្ថែមថា ប្រសិនបើយើងបន្តកិច្ចព្រមព្រៀង បន្ទប់ខាងក្រោយបន្តទៀត យើងនឹងពិនិត្យ ទៅលើមូលដ្ឋានគ្រឹះ នៃបាល់ទាត់ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានធ្វើឲ្យរឿងនេះហាក់ដូចជាបន្ទាន់បន្ថែមទៀត ។
ផែនការដែលត្រូវបានគាំទ្រដោយ EFLបានធ្វើឲ្យមានការប្រឆាំង ជំទាស់ពីក្របខណ្ឌ Premier League រួចទៅហើយដោយហេតុផលថា សំណើបុគ្គលមួយចំនួន នៅក្នុងវាអាចមានផលប៉ះពាល់ដល់ការប្រកួត ៕ដោយ៖លី ភីលីព