នៅថ្ងៃនេះមានការលើកឡើង សាជាថ្មីអំពីសំណាក់អ្នកចាំទី ប៊ែលហ្ស៊ិក កីឡាករ Courtios ថា មិត្តរួមក្លឹបនិងក្រុមជម្រើសជាតិ របស់គាត់គឺកីឡាករ Eden Hazard នឹងមានទំរង់លេងខ្លាំងឡើងវិញ នៅក្រោយពេលដែលស្ថានភាព យ៉ាប់យ៉ឺនមួយរយៈរួចមក ។
Thibaut Courtios នៅតែបន្តគាំទ្រ ដល់ Hazard ដដែលថា នឹងអាចកែប្រែខ្លួនឡើងវិញ ជាពិសេសក្រោយសម្រាកព្យាបាល ពីរបួសរួច ខណៈដែលជាក់ស្តែងមកដល់ពេលនេះ កីឡាករខ្សែប្រយុទ្ធអតីត កីឡាករ Chelsea រូបនេះនៅមិនទាន់អាចបង្ហាញខ្លួន បាននៅឡើយចាប់ផ្តើមរដូវកាលថ្មីនេះ។
Hazard តាំងតែពីមុនរបួសម្ល៉េះ ក៏មិនអាចជះឥទ្ធិពល និងបង្ហាញទំរង់លេងបានល្អ ជូនក្លឹបបានឡើយតាំងតែ ពីបានផ្ទេរមកពី Chelsea កាលពីឆ្នាំទៅ៕
ប្រែសម្រួល៖ស៊ុនលី