កីឡាករខ្សែប្រយុទ្ធវ័យ ក្មេងទាំងពីររបស់ក្លឹប Dortmund កីឡាករ Jadon Sancho និង Erling Haaland ត្រូវបាន the Goal សរសេរថាបានជាប់ជាបេក្ខភាពចុងក្រោយនៃពានរង្វាន់ Golden Boy របស់អ៊ឺរ៉ុប នៅឆ្នាំ២០២០នេះហើយ។
យោងតាមការការ បញ្ជាក់ របស់កាសែតអ៊ីតាលី Tuttosport ដែលបានអះអាងថា បេក្ខភាពចុងក្រោយចំនួន២០រូប ដែលល្អបំផុតសម្រាប់ទ្វីបអ៊ឺរ៉ូប និងអាយុក្រោម២១ឆ្នាំ នឹងត្រូវប្រកាសលើកពានរង្វាន់នេះ នាថ្ងៃទី១៤ខែធ្នូខាងមុខនេះហើយ។
រំលឹកដែរថា ពានរង្វាន់នេះធ្លាប់ត្រូវបានលើក ដោយកីឡាករឆ្នើមៗពីមុនដូចជា Lionel Messi, Paul Pogba, Kylian Mbappeនិង Mattijs de Ligt ចុងក្រោយគេកាលពីឆ្នាំទៅ៕
ប្រែសម្រួល៖ស៊ុនលី