ភ្នំពេញ៖ មកដល់ពេលនេះ ក្លឹបនៅលីគទី២របស់អង់គ្លេសជាច្រើន បានបង្ហាញពីបំណង ចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកីឡាករខ្សែប្រយុទ្ធវេលម្នាក់ របស់ក្លឹបហង្សក្រហម Liverpool ហើយសង្ឃឹមថា នឹងអាចធ្វើឡើង នៅមុនពេលរដូវការដោះដូរ ត្រូវបានបញ្ចប់។
The Goal នៅថ្ងៃនេះ បានអះអាងថា ក្លឹប Cardiff គឺជាអ្នកនាំមុខគេ ក្នុងការចុះហត្ថលេខា នាំយកកីឡាករខ្សែប្រយុទ្ធ Harry Wilson ក្នុងនាមជាកីឡាករខ្ចីជើង ពីក្លឹបហង្សក្រហម Liverpool សម្រាប់ពេលវេលា ដែលនៅសេសសល់ នៅក្នុងរដូវកាល២០២០-២០២១។
កន្លងមក ក្លឹបដែលតែងតែមានបំណង ចង់បានកីឡាករវ័យ២៣ឆ្នាំរូបនេះ ដូចជា Norwich, Blackburn, Nottingham Forest ព្រមទាំងក្លឹប Derby ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី