កាសែតអេស្បាញ Marca នៅថ្ងៃនេះបានសរសេរថា ក្លឹបបិសាចក្រហម Man UTD ពិតជាបានព្យាយាមចរចាទិញយកកីឡាករខ្សែប្រយុទ្ធវ័យក្មេង Martin Odegaard ពិតមែនកាលពីរដូវក្តៅកន្លងមកថ្មីៗនេះ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី Man UTD គឺមិនទទួលបាន ជោគជ័យឡើយដើម្បីនាំយកកីឡាករវ័យ២១ឆ្នាំរូបនេះចេញពី Real Madrid ហើយការព្យាយាមនេះគឺំក៏មិនមែនជាលើកទី១នោះដែរពោលគឺ៥ឆ្នាំមកហើយ។
Odegaard បានបង្ហាញទំរង់លេងយ៉ាងគួរឲ្យ ទាក់ទាញក្នុងនាមជាកីឡាករខ្ចីជើងឲ្យក្លឹប Real Sociedad កាលពីរដូវកាលមុនហើយដែល បានធ្វើឲ្យគ្រូបង្វឹក Real Madrid បានសម្រេចចិត្តកោះហៅកីឡាកររូបនេះចូលមករួមក្លឹបវិញ៕ប្រែសម្រួល៖ស៊ុនលី
