កីឡា

Liverpool បារម្ភអំពី របួសទាំងកីឡាករ Van Dijk និង Thiago

ក្រោយការប្រកួតស្មើ២គ្រាប់ ទៅនឹងក្រុម Everton កាលពីយប់ថ្ងៃសៅរ៍ ក្រុមហង្សក្រហម Livepool បាននឹងកំពុងកើតក្តីព្រួយបារម្ភ យ៉ាងខ្លាំង
អំពីរបួសកីឡាករសំខាន់២រូប ដែលទទួលបានរបួសក្នុងការប្រកួតនេះ ។

អ្នកគាំទ្រទើបតែទទួលបានព័ត៌មានថា របួសរបស់កីឡាករ Virgil van Dijk នៅត្រង់ចំណុចក្បាលជង្គង់ នឹងអាចចាំបាច់ត្រូវសម្រាកព្យាបាល
រយៈពេលយូរពោលប្រមាណជា៦ខែខណៈដែល Thiago ក៏ទទួលរងរបួសដូចគ្នា ។

គួរឲ្យដឹងដែរថា van Dijk បានទទួលរងរបួស នៅត្រឹមតែនាទីទី១១ប៉ុណ្ណោះ ក្រោយប៉ះទង្គិចគ្នា ជាមួយនឹងអ្នកចាំទី Jordan Pickford ហើយ
ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីស្កេនរបួស ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top