កីឡា

Barca ចាប់ផ្តើមធ្វើការជាមួយនឹង De Jong និង Lenglet ក្រោយជោគជ័យបន្តកុងត្រាថ្មីឲ្យ Stegen

ក្លឹបយក្សអេស្បាញ Barcelona ត្រូវបានគេដឹងថា កំពុងចាប់ផ្តើមធ្វើការងារ ចរចាជាមួយនឹងកីឡាករ De Jong និង កីឡាករ Lenglet ផងនៅក្រោយពេលដែលខ្លួនទើបតែទទួលបាន ជោគជ័យក្នុងការបន្ត កុងត្រាថ្មីឲ្យអ្នកចាំទី Andre ter Stegen ។

The Goal នៅបានអះអាងថាកុងត្រាថ្មីសម្រាប់ Stegen នឹងធ្វើឲ្យអ្នកចាំទីរូបនេះក្លាយទៅជាកីឡាករដែលរកបានប្រាក់ចំណូលច្រើនជាងគេបំផុត របសក្លឹបដោយសារតែគ្រូបង្វឹកលោក Ronald Koeman បានជឿជាក់ថា Stegen គឺជាមនុស្សដ៏សំខាន់បំផុតក្នុងការដឹកនាំរបស់គាត់។

គួរបញ្ជាក់ដែរថាកុងត្រាបច្ចុប្បន្នរបស់ Stegen អ្នកចាំទីអាល្លឺម៉ង់រូបនេះនឹងផុតសុពលភាពរហូតដល់ឆ្នាំ២០២២ ប៉ុន្តែដោយសារតែបារម្ភថាកីឡាករ នឹងប្តូរចិត្តជាមួយនឹងក្លឹបទើប ធ្វើឲ្យមានការពិភាក្សាគ្នា ជាមុនបែបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top