កីឡា

ម្ចាស់មេដាយមាស និងគ្រូបង្វឹកហែលទឹក របស់អូស្រ្តាលី លោក Talbot ទទួលមរណភាព ក្នុងវ័យ៨៧ ឆ្នាំ

ស៊ីដនី ៖ អតីតគ្រូបង្វឹកអូស្ត្រាលី និងម្ចាស់មេដាយមាស បានទទួលមរណភាពក្នុងអាយុ៨៧ឆ្នាំ ជាមួយមរណភាព របស់លោកធ្វើឲ្យពិភពហែល ទឹកចងចាំលោកថា លោកក្លាយរឿងព្រេង នៃកីឡាគ្រប់គ្រងមេដាយមាសមាស នៃប្រទេសក្នុងអាងហែលទឹក របស់លោក ។

លោក Talbot បានទទួលមរណភាព នៅថ្ងៃទី ៣ ខែវិច្ឆិកានេះ។ លោកបានចាប់ផ្តើមអាជីពជាគ្រូបង្វឹក របស់លោកនៅទសវត្សឆ្នាំ ១៩៥០ និងជាគ្រូបង្វឹកហែលទឹករបស់អូស្រ្តាលី ព្រមទំាងធ្វើឲ្យកីឡាអូស្រ្តាលី ឈានដល់កំពូលនៅទសវត្សឆ្នាំ ១៩៩០ និង ២០០០ រួមទាំងការប្រកួតអូឡាំពិកស៊ីដនី ២០០០ នៅពេលអូស្រ្តាលីបង្កើតលទ្ធផលល្អបំផុត ក្នុងរយៈពេលជិត ៣០ ឆ្នាំដោយឈ្នះមេដាយ ១៨ ។

ប្រទេសនេះស្ថិតនៅពីក្រោយសហរដ្ឋអាមេរិក ដោយមានមេដាយមាស ៥ មេដាយប្រាក់ ៩ និងមេដាយសំរិទ្ធ ៤ ។ លោក Talbot បានដឹកនាំក្រុមកីឡាករ កីឡាហែលទឹក លើវិញ្ញសាហែលទឹក ៤x១០០ម៉ែយរួមមាន Michael Klim, Chris Fydler, Ashley Callus និងកីឡាករ Ian Thorpeវ័យ១៧ឆ្នាំ បំបែកកំណត់ត្រាពិភពលោក និងធ្វើឲ្យក្រុមអាមេរិក ជាក្រុមខ្លាំងស្រឡាំងកាំង ក្នុងព្រឹត្តិការណ៍នេះចាប់តាំងពីកីឡាអូឡាំពិក ឆ្នាំ ១៩៦៤ ។

លោក Talbot ក៏បានដឹកនាំប្រទេសអូស្ត្រាលីឈរ កំពូលតារាងមេដាយ នៅព្រឹត្តិការណ៍ជើង ឯកពិភពលោកឆ្នាំ ២០០១ នៅប្រទេសជប៉ុនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។ លោក John Bertrand អតីតប្រធានាធិបតីហែលទឹកអូស្ត្រាលី បាននិយាយថា លោកគឺជាគ្រូបង្វឹកម្នាក់ ដែលបានផ្លាស់ប្តូររបៀបដែលមនុស្ស គិតអំពីការអនុវត្តខ្ពស់វិញ៕

ដោយ៖លី ភីលីព

Most Popular

To Top