កីឡា

Bale ទំនងជាមិនអាចបន្ត លេងនៅ Spurs រដូវកាលទី២ឡើយ

យើងអាចមើលឃើញគ្រប់គ្នា ហើយថាមកដល់ពេលនេះកីឡាករខ្សែប្រយុទ្ធ Gareth Bale គឺហាក់ដូចជាមិនអាចបង្ហាញ ទំរង់លេងល្អ ដូចការរំពឹងទុកជូនក្លឹប Spurs ឡើយចាប់តាំងតែពីបានផ្ទេរ ក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid។

យោងតាមការចេញផ្សាយ របស់ the times នៅថ្ងៃសុក្រនេះ បានឲ្យដឹងថាក្លឹប Spurs ទំនងជានឹងមិនអាចសម្រេចចិត្ត ក្នុងការបន្តកុងត្រាខ្ចីជើងនេះ រហូតទៅរដូវកាលទី២ឡើយបើស្ថានភាព នៅតែបន្តបែបនេះ។

កីឡាករខ្សែប្រយុទ្ធ សញ្ជាតិវេលរូបនេះ បានក្លាយទៅជាប្រធានបទ ដ៏ក្តៅគគុកមួយតាំងតែពីរដូវក្តៅកន្លងមក នៅពេលដែលកុងត្រាខ្ចីជើង ត្រូវបានធ្វើឡើង រវាងក្លឹបទាំងពីរ ប៉ុន្តែមកដល់ពេលនេះគឺមិនមានអ្វី ដែលគួរឲ្យទាក់ចិត្តទៀតឡើយទាំងអ្នកគាំទ្រ និងក្លឹបដោយសារតែទំរង់លេងមិនល្អ ប្រសើរឡើយរបស់ Bale ៕
ប្រែសម្រួល៖ប៉ាង កុង
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top