ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា កាយសម្ព័ន្ធជ្រើសរើសជើង ឯកថ្នាក់ជាតិឆ្នាំ២០២០ និងការប្រកួតកីឡាកីឡាកាយ សម្ព័ន្ធដណ្ដើមពានរង្វាន់ លោកបណ្ឌិត ថោង ខុនលើកទី៤ ដែលចមកទល់ពេលនេះក្លិបកីឡា កាយសម្ព័ន្ធក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយច្រើន ជាងគេដោយឈរលើក កំពូលតារាងបណ្តុះអាសន្ន ។
ក្នុងនោះក្លិបកីឡាកាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ ទទួលបានមេដាយមាស ២គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ចំណែកក្លិបកីឡាកាយ សម្ព័ន្ធខេត្តក្រចេះ មេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ចំពោះក្លិបកីឡាកាយសម្ព័ន្ធខេត្តកំពង់ឆ្នាំង មេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងក្លិបកីឡាកាយសម្ព័ន្ធខេត្តតាកែវ មេដាយប្រាក់១គ្រឿង។
វិញ្ញាសាចំនួន ៤ បញ្ចប់ការប្រកួតទៅហើយនោះ ក្រុមកីលាកាយសម្ព័ន្ធក្រសួងមហាផ្ទៃ ប្រជែងបានមេដាយមាសចំនួន២គ្រឿង គឺវិញ្ញាសាអាអេរ៉ូប៊ិក (Aerobic) ជាក្រមចំនួន៥នាក់ និងវិញ្ញាសាអាអេរ៉ូប៊ិកគូ (បុរស នារី) ។ ក្រៅពីនេះ ក្រុមនេះក៏ប្រជែង បានមេដាយប្រាក់ ចំនួន១គ្រឿង លើវិញ្ញាសាអាអេរ៉ូប៊ិកទ្រីយ៉ូបុរស នារី និងមេដាយសំរិទ្ធចំនួន១គ្រឿង លើវិញ្ញាសាអាកទីស្ទីកក្រុម ចំនួន៦នាក់ ដែលលេងលើវឧបករណ៍ចំនួន៦ ។
ខេត្តក្រចេះទទួលបានមេដាយមាស មួយគ្រឿងលើវិញ្ញាសាអាអេរ៉ូប៊ិក ជាក្រុម៦នាក់លេងលើ៦ឧបករណ៍ គឺឧបករណ៍លើកម្រាល ឧបករណ៍សេះលោត សេះកង របារនឹង របរស្រប និងឧបករណ៍កង ខេត្តក្រចេះក៏ដណដើមបានមេដាយប្រាក់២គ្រឿងលើវិញ្ញាសាអាអេរ៉ូប៊ិកជាក្រុម៥នាក់ និង អាអេរ៉ូប៊ិកជាគូបុរស នារី និងមេដាយសំរិទ្ធមួយគ្រឿង លើវិញ្ញាសាអាអេរ៉ូប៊ិកទ្រីយ៉ូបុរស នារី ។
ខេត្តកពង់ឆ្នាំងក្រុមទី២ បានមេដាយមាសមួយគ្រឿង លើវិញ្ញាសា អាអេរ៉ូប៊ិក ទ្រីយ៉ូបុរស នារី មេដាយម្រាក់មួយគ្រឿង លើវិញ្ញាសាអាកទីស្ទីក ជាក្រុម៦នាក់លេង ចំនួន៦ឧបករណ៍ និងមេដាយសំរិទ្ធ២គ្រឿងលើវិញ្ញាសា អាអេរ៉ូប៊ិកជាក្រុម៥នាក់ និងអាអេរ៉ូប៊ិកជាគូបុរសនារី ៕
ដោយ៖លី ភីលីព




