គ្រាប់បាល់កើតឡើង នៅពាក់កណ្តាលតង់ ទាំង២បានធ្វើឲ្យ Leicester City យកឈ្នះលើ Southamptonយ៉ាងងាយស្រួល ក្នុងលទ្ធផល២ទល់នឹង០។
កីឡាករខ្សែបម្រើប្រយុទ្ធ Maddison អាចស៊ុតបាន១គ្រាប់ តាំងតែពីនាទីទី៣៧ ក្រោយទទួលបានបាល់ ពីកីឡាករ YouriTielemans និង១គ្រាប់ទៀត ស៊ុតបញ្ចូលទី បានដោយកីឡាករ Harvey Barnes នៅនាទីទី៩០បូក៥ ។
Leicester City បញ្ចប់ទៅសប្តាហ៍នេះបាន៣៥ពិន្ទុ ក្នុងដៃមាន២ពិន្ទុប៉ុណ្ណោះ តាមពីក្រោយក្រុមលេខរៀងទី១បណ្តោះអាសន្នបិសាចក្រហម Man UTD មាន៣៧ពិន្ទុ ៕
ប្រែសម្រួល៖ស៊ុនលី