លោក Ole Gunnar Solskjaer បាននិយាយថា Manchester United បានបាត់បង់ឱកាសស៊ី Liverpool បន្ទាប់ពីការប្រកួតរវាងក្រុមទាំងពីរលទ្ធផលបានត្រឹម ០-០។
ក្នុងការប្រកួតនេះលោក Ole បានមើលឃើញថា ក្រុមរបស់ខ្លួនមានឱកាសល្អទទួលបាន៣ពិន្ទុនៅ Anfield ប៉ុន្តែបានធ្វើឲ្យខកខានទៅវិញ។ Liverpool បានទាញ Jordan Henderson និង Fabinho មកធ្វើជាខ្សែការពារកណ្ដាល ព្រោះតែមានបង្ហាញកីឡាកររបួសច្រើនពេក។
បិសាចក្រហមស្ទើរតែរកគ្រាប់បាល់បានទៅហើយ ដោយការទាត់ Free-Kick របស់ Bruno Fernandes ប៉ុន្តែបាល់ហោះខុសទីតែបន្តិចទេ។ នៅចុងម៉ោងទៅហើយ Paul Pogba មានឱកាសទាត់មុខទី ប៉ុន្តែត្រូវអ្នកចាំទី Alisson ជួយបាន។
ក្រោយពីបញ្ចប់ការប្រកួតលោក Ole បាននិយាយថា វាគឺជាឱកាសដែលខកខានមិនអាចយកឈ្នះលើ Liverpool ប៉ុន្តែក្រុមទាំងមូលលេងបានល្អហើយ។ វាពិតជាខកចិត្តខ្លាំងណាស់ ប៉ុន្តែយ៉ាងណាបាន១ពិន្ទុដែរ៕

