កីឡា

Berbatov៖Spurs គឺពិតជាទំនងនឹងត្រូវបញ្ចូន Bale ត្រឡប់ទៅអេស្បាញជាមិនខាន

អតីតកីឡាករខ្សែប្រយុទ្ធស្លាបរបស់ Spurs លោក Berbatov នៅសប្តាហ៍នេះ បានបង្ហាញពីអារម្មណ៍ខកចិត្តមួយ ទៅលើទំរង់លេងរបស់កីឡាករ ខ្សែប្រយុទ្ធស្លាបរបស់វេល
Gareth Bale យ៉ាងខ្លាំង ក្រោយពេលដែលបានផ្ទេរ មកដល់ទីក្រុងឡុងវិញ។

Berbatov បាននិយាយថា Bale មិនមានផលិតភាពខ្លាំងសោះ សម្រាប់ក្លឹបនិងគ្រូបង្វឹកលោក Jose Mourinho ហើយជឿជាក់ថា Spurs នឹងមិនមានការពិចារណា
ក្នុងការបន្តកុងត្រាជូន Bale ឡើយ ដោយនឹងបញ្ចូនគាត់ទៅ Real Madrid វិញជាមិនខាន។

គួររំលឹកដែរថា Bale បានចាកចេញពី Spurs កាលពីឆ្នាំ២០១៣ក្នុងតម្លៃខ្លួន រហូតទៅដល់៨៥លានផោន ជាតម្លៃបំបែកកំណត់ត្រានៅពេលនោះ ហើយបង្ហាញខ្លួននៅ Santiago Bernabeu គាត់រកបានទៅដល់១០០គ្រាប់ ដែលសុទ្ធសឹងជាគ្រាប់បាល់សំខាន់ នឹងលើកពានរង្វាន់ធំៗជាច្រើន ស្ទើររាប់មិនអស់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top