កីឡា

Lampard បញ្ជាក់ពីពេលវេលាដែល Kante នឹងវិលត្រឡប់

មកដល់ពេលនេះកីឡាករខ្សែបម្រើបារាំង Kante នៅមិនទាន់បានបង្ហាញខ្លួនឡើងវិញ ជូនក្លឹបនៅឡើយក្រោយទទួលរងរបួសប្រកួតប៉ះនឹង Man City។

នៅថ្ងៃនេះគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Frank Lampard បានបញ្ជាក់និងរំពឹងថា N’Golo Kante នឹងអាចត្រឡប់មកវិញជួយក្លឹបវិញពេល Chelsea ប្រកួតប៉ះនឹង Burnley នៅសប្តាហ៍ក្រោយ។

កីឡាករបារាំងរូបនេះបានទទួល រងរបួសសរសៃពួរអំឡុងពេលប្រកួតប៉ះនឹង Man City នឹងបានទទួលបរាជ័យក្នុងលទ្ធផល ៣ទល់នឹង១កាលពីថ្ងៃទី៣ ខែមករាកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top