កីឡា

លោក ហង្សជូន ណារ៉ុន៖ វគ្គនេះមានសំខាន់ ផ្នែកបង្កើតធនធាន មនុស្សដូចជាមន្ត្រី បច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកមូលដ្ឋាន និងថ្នាក់ជាតិ២០២០ក្រុងនៅសាលហ្វឺកហាត់បណ្ឌិត្យសភាតេក្វាន់ដូកម្ពុជាក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា ។

លោក ជ្រិន សុធា  អគ្គលេខាធិការនៃខេមរសហព័ន្ធបានប្រាប់ឲ្យដឹងថា វគ្គនេះមានសិក្ខាកាមចំនួន៣០ជាគ្រូបង្វឹកដែលមកពីក្លិបតាមបណ្តាលខេត្តនានាមកពី៧រាជធានីខេត្តក្រុងរួមមានខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តមណ្ឌលគីរី ខេត្តកណ្តាល ខេត្តសៀបរាម និងភ្នំពេញមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ។ វគ្គនេះអាចប្រព្រឹត្តទៅបាន ដោយការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះវគ្គបណ្តុះបណ្តាលនេះមានគ្រូឧទ្ទេសចំនួន៦នាក់ គឺលោកគ្រូជនជាតិកូរ៉េខាងត្បូង Cheon Samyeong លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ លោកគ្រូលី ស៊ុនរដ្ឋា លោក ប៉ាន់ ខេមរា លោក ទួន សាវុធ និងលោក ជាតិ ខេមរា ។

លោក ហង្សជូន ណារ៉ុន បានមានប្រសាសន៍ថា វគ្គអាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកមូលដ្ឋាន និងថ្នាក់ជាតិ២០២០ គឺជាការជួយពន្លឿនខេមរសហព័ន្ធតេក្វាន់ដូWT ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើម សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាSEA GAMES លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនានា៕

ដោយ៖លី ភីលីព                                                                                         

Most Popular

To Top