អ្នកលេងបណ្ដាញសង្គម Twitter ជាច្រើនបានកាត់តរូបភាព Troll លើកីឡាករ Conor McGregor បន្ទាប់ពីចាញ់ Dustin Poirier កាលពីម្សិលមិញ។
ក្នុងការប្រកួត កីឡាករសញ្ជាតិ អាមេរិក Dustin Poirier បានព្យាយាមទាត់ជើងស្ដាំ របស់ McGregor រហូតដល់ឈឺ ។ គេបានបញ្ចប់ McGregor ត្រឹមទឹកទីពីរ ដោយចំណាយពេល២នាទីនិង៣២វិនាទី ហើយក៏ជាការសងសឹក បានសម្រេចផងដែរ បន្ទាប់ពីធ្លាប់ចាញ់ កាលពីជាង៦ឆ្នាំមុន។
យ៉ាណាមិញ រូបភាព McGregor ដេកដួលបោះបង់ការប្រកួត ត្រូវបានអ្នកលេងបណ្ដាញសង្គម Twitter យកទៅ Troll ពាសពេញ។ មានគណនីមួយបានកាត់រូបកីឡាករសញ្ជាតិអៀរឡង់ដេកលើគ្រែក្នុងមន្ទីរពេទ្យ ខណៈម្នាក់ទៀតកាត់រូបគេដេក កើយខ្នើយដណ្ដប់ភួយក្នុងទ្រុង។
Conor McGregor បានខកខាន មិនបានប្រកួតមួយឆ្នាំពេញ ក្រោយយកឈ្នះ Donald Cerrone ក្នុងទឹកទីមួយ កាលពីឆ្នាំ២០២០។ កីឡាករវ័យ៣២ឆ្នាំក៏មានបំណងចង់សងសឹក Poirier វិញដែរ ប្រសិនបើមានឱកាស ៕