លោក Antonio Conte បាននិយាយថា ប្រធានក្លឹបរបស់ Juventus លោក Andrea Agnelli គួរតែមានភាពជាអ្នកកីឡាបន្ថែមនិងការគោរព បន្ទាប់ពីអ្នកទាំងពីរបានប៉ះសម្ដីគ្នាកាលពីយប់មិញ។
Juventus បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Coppa Italia បន្ទាប់ពីប្រកួតជើងទីពីរជាមួយ Inter Milan ០-០ កាលពីយប់មិញ។ កាលពីជើងទីមួយ Juventus បានយកឈ្នះ ២-១។ ប៉ុន្តែក្នុងជំនួបនេះមានការប៉ះទង្គិចគ្នារវាង Conte និងលោក Andrea Agnelli ដែលធ្លាប់ធ្វើការជាមួយគ្នានៅ Juventus។
យោងតាមកាសែតរបស់អ៊ីតាលី RAI បានផ្សាយថា Conte បានលើកម្រាមដៃកណ្ដាលដាក់ លោក Agnelli នៅវគ្គទីមួយ។ បន្ទាប់មក ក្រោយចប់ការប្រកួតប្រធានក្លឹបរបស់ Juve បានរត់ចេញពីកន្លែងអង្គុយសំដៅទៅកន្លែងអង្គុយរបស់ Inter នឹងស្រែកជេរថា៖ “f*** off, shut up you a***hole”។
ប្រាប់អ្នកកាសែត Conte មិនចង់បកស្រាយអ្វីច្រើនទេ គ្រាន់តែនិយាយថា Juventus គួរតែប្រាប់គ្រប់គ្នាពីការពិត។ ហើយលោកគិតថា មន្ត្រីទី៤បានឭគ្រប់យ៉ាង និងមានអ្វីកើតឡើងក្នុងការប្រកួត។ ពួកគេគួរតែមានការគួរសមនិងភាពជាអ្នកកីឡាបន្ថែម៕
ប្រភព៖ sabay