កីឡា

Juventus និង Dybala ចាប់ផ្តើមដំណើរការចរចាកុងត្រាថ្មី

កីឡាករអាហ្សង់ទីន ដែលបានត្រឹមអង្គុយកៅអីបម្រុង រហូតមកនៅទឹកដី Allianz Stadium ត្រូវបានព័ត៌មានជាច្រើនចេញផ្សាយថា កំពុងត្រូវបានគេជឿជាក់ថា នឹងអាចសម្រេចចិត្តក្នុងការចាកចេញពីទីនេះហើយនាពេលខាងមុខ។

ទោះបីជាយ៉ាងណាក្តី ឆ្លើយតបទៅនឹងព័ត៌មាននេះ ប្រធានក្លឹប Juventus លោក Fabio Paratici បានធ្វើការផ្តល់ដំណឹងបន្ថែម អំពីស្ថានភាពរបស់កុងត្រារបស់ Dybala ខណៈដែលកីឡាកររូបនេះនឹងអាចក្លាយទៅជាកីឡាករ ដែលគ្មានតម្លៃខ្លួន នៅក្នុងឆ្នាំ២០២២ ខាងមុខនេះហើយនោះ។

លោក Paratici មិនទាន់អាចបានផ្តល់ជាលទ្ធផលក្តី អំពីកុងត្រារបស់ Dybala ប៉ុន្តែលោកបានបញ្ជាក់ថា កិច្ចចរចាគ្នាដើម្បីបន្តកុងត្រានោះ គឺកំពុងតែដំណើរការទៅ យ៉ាងរលូនហើយ។

លោក Paratici បាននិយាយថា៖ Paulo នៅសល់បញ្ហាមួយចំនួនតូចប៉ុណ្ណោះ ដើម្បីដោះស្រាយជាមួយនឹងក្លឹប ហើយមើលទៅដូចមិនមែនជាបញ្ហាធំដុំនោះដែរ ពីព្រោះថា បច្ចុប្បន្នគាត់នៅបន្តព្យាបាលរបួស
នៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top