កីឡា

Mendy ស៊ុតមួយគ្រាប់ ជួយឲ្យ Real Madrid ឈ្នះ Atalanta ទាំងប្រផិតប្រផោយ

កីឡាករខ្សែការពារស្លាបឆ្លេង Mendy យប់មិញនេះបានក្លាយទៅជាវិរៈបុរសជួយឲ្យ Real Madrid យកឈ្នះទៅលើក្រុម Atalanta ទាំងលទ្ធផលប្រផិតប្រផោយ
១ទល់នឹង០ នៅក្នុងក្របខណ្ឌពានរង្វាន់ Champion League។

ក្រុម របស់លោក Zinedine Zidane មានឧិកាសគ្រប់គ្រងបាល់ និងឧិកាសស្ទើរតែគ្រប់នាទី ទៅហើយប៉ុន្តែក៏ស្ទើរតែនឹងធ្វើដំណើរ ត្រឡប់ទៅអេស្បាញវិញ ទាំងដៃទទេទៅហើយ រហូតមកដល់៤នាទី ចុងក្រោយទើប Mendy ប្រថុយស៊ុតមួយជើង ពីចំងាយកោងចូលទីមុំខាងស្តាំ យ៉ាងអស្ចារ្យយកជ័យជំនះ លើក្រុម Atalanta ដែលមានគ្នាត្រឹម១០នាក់។

Benzema ដែលនៅតែបន្តរងរបួសនៅឡើយនោះ ពិតអាចធ្វើឲ្យគ្រប់គ្នាមើលឃើញថា Real Madrid ហាក់ដូចជាមិនកាំបិត ដែលមិនមុតមួយប៉ុណ្ណោះ ហើយជាពិសេសកីឡាករជួរត្រៀម Vinicius ដែលរកបានតែ១២គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង៩៩ដង នោះក៏មិនសូវជាបានផ្តល់ទំនុកចិត្តខ្លាំង ចំពោះក្លឹបនិងអ្នកគាំទ្រនៅឡើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top