កីឡា

Shearer និយាយថា Martial មិនដឹងធ្វើជាលេខ៩ របស់ Man UTD យ៉ាងម៉េចនោះទេ

នៅថ្ងៃនេះមានការអះអាង ដោយអតីតកីឡាករខ្សែប្រយុទ្ធឆ្នើមជំនាន់មុនគឺលោក Alan Shearer ថាបិសាចក្រហ Man UTD មកដល់ពេលនេះគួរចាំបាច់ទិញយកកីឡាករខ្សែប្រយុទ្ធថែមទៀតពីព្រោះថាបច្ចុប្បន្ន Anthony Martial  គឺហាក់ដូចជាមិនមានសមត្ថភាព គ្រប់គ្រាន់សម្រាប់តំណែងនេះឡើយ។

លោក Shearer ដែលបានថ្លែងប្រាប់អ្នកកាសែត The Atheletic ថា៖ខ្ញុំបានតាមដានជាមួយនឹង Martial ហើយក៏បានដឹងដែរថាគាត់ពិតជាចង់បាន ទទួលតំណែងនេះខ្លាំងមែនទែនហើយក៏ហាក់ដូចជា បានជឿជាក់ថាខ្លួនឯងដែរពិតជាសាកសមសម្រាប់តំណែងនេះ។

លោកបន្តថា Martial មានវត្តមាននៅទីនេះអស់រយៈពេល៦ឆ្នាំមកហើយ មានតែរដូវកាលមុនប៉ុណ្ណោះដែលទំរង់លេងរបស់គាត់ខ្លាំងបន្តិច ប៉ុន្តែមិនមានរដូវកាលណាដែលគាត់អាចរកបានលើសពី២០គ្រាប់ដែរ ហើយខ្ញុំក៏មិនដែលឃើញកីឡាករលេខ៩ណាដែល មិនមានការប្តេជ្ញាចិត្តខ្លាំងដូច Martial ដើម្បីរកគ្រាប់បាល់ឲ្យបានច្រើនជូនក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top