កីឡា

Chelsea និង Arsenal កំពុងទាក់ចិត្តចង់ បានកីឡាករវ័យ ក្មេងម្នាក់ របស់ Inter Milan

យោងតាមការចេញ ផ្សាយរបស់ The Mirror បានឲ្យដឹងថា ទាំងក្លឹបតោខៀវ Chelsea និង Arsenal ត្រូវបានគេដឹងថា បានបង្ហាញចំណាប់ អារម្មណ៍យ៉ាងខ្លាំង ចំពោះកីឡាករវ័យក្មេងម្នាក់ របស់ក្លឹបយក្សអ៊ីតាលី Inter Milan ។

កីឡាករវ័យ២០ឆ្នាំ Martin Satraino កំពុងកសាងកេរ្ត៍ឈ្មោះយ៉ាងខ្លាំង ជាមួយនឹង Inter Milan ក្នុងពេលនេះ ក្នុងនាមជាកីឡាករ ឈុតយុវជន នៅឡើយ ប៉ុន្តែជឿជាក់ថា នឹងក្លាយទៅជាកីឡាករ អទិភាព ដើម្បីផ្ទេរទៅលេងឈុតធំ មុនគេនៅក្នុងជំនាន់របស់គាត់។

កីឡាករវ័យក្មេងរូបនេះ បានចុះហត្ថលេខា ចូលរួមជាមួយនឹងក្លឹប Inter Milan ពីក្លឹប Nacional របស់អ៊ុយរ៉ាហ្គាយ កាលពីឆ្នាំ២០២០ កន្លងទៅក្នុងតម្លៃ ខ្លួនប្រមាណជា១,២លានអ៊ឺរ៉ូ ហើយមកដល់ពេលនេះបង្ហាញ ខ្លួនបាន១០ដងគាត់អាចស៊ុតបញ្ចូលទី បាន៦គ្រាប់មកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top