កីឡា

គ្រូ Dinamo ត្រូវបានដាក់គុក៤ឆ្នាំ នៅមុនការប្រកួតប៉ះ Spurs ប៉ុន្មានថ្ងៃប៉ុណ្ណោះ

គ្រូបង្វឹករបស់ក្លឹប Dinamo Zagreb លោក Mamic និងបងប្រុសដែលមានឈ្មោះថា Zdravko កាលពីថ្ងៃចន្ទ ត្រូវបានតុលាការប្រកាស សាលក្រុមហើយថា ពិតជាមានការពាក់ព័ន្ទ ទៅនឹងករណីពុករលួយ កាលពីឆ្នាំ២០១៨ ពិតមែនហើយថែមទាំងត្រូវ បានប្រកាសទោស កំហុសផងដែរ។

ការប្រកាសទោស ដល់ទៅ៤ឆ្នាំ៨ខែលោក Mamic ក៏បានប្រកាសលាលែង ចេញពីតំណែងផងដែរ នៅក្នុងពេលជាមួយគ្នាពោលគឺក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុន ពេលដែលក្រុម Dinamo នឹងត្រូវប្រកួតប៉ះនឹងក្រុម អង់គ្លេសSpurs ក្នុងក្របខណ្ឌពានរង្វាន់ Europa League។

មកដល់ពេលនេះលោក Mamic នៅតែមិនទាន់ទទួលស្គាល់ថាគាត់មានកំហុសនេះនោះទេប៉ុន្តែលោកបញ្ជាក់ថា បើសាលក្រមចេញមកបែបនេះលោក ត្រូវតែសម្រេចចិត្តលាឈប់ ពីតំណែងហើយក្លឹប ក៏បានទទួលយកសំណើ ព្រមទាំងតែងតាំងគ្រូបង្វឹកថ្មី លោក Damir Krznar រួចរាល់ហើយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top