កីឡាករវ័យ២១ឆ្នាំ Dalot កំពុងមានភាពរីករាយនឹងទំរង់លេង របស់ខ្លួនយ៉ាងខ្លាំងក្នុងពេលលេងឲ្យក្លឹបយក្ស អ៊ីតាលី AC Milan ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែជឿជាក់ថាក្លឹប Man UTD នឹងមិនអនុញ្ញាតិឲ្យកីឡាករ រូបនេះក្លាយជាកីឡាករពេញ សិទ្ធនៅទីនេះដោយងាយៗឡើយ។
គ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Ole Soslkjare បាននិយាយបញ្ជាក់ហើយថា ក្លឹបកំពុងតែទន្ទឹងរងចាំការវិលត្រឡប់មកវិញរបស់កីឡាករ Diogo Dalot នៅបន្ទាប់ពីរដូវកាលនេះ បានបញ្ចប់ទៅនិងរដូវកាលថ្មីមកដល់។
កីឡាករខ្សែការពាររូបនេះ ត្រូវបានបិសាចក្រហម Man UTD ទិញពីក្លឹប Porto កាលពីឆ្នាំ២០១៨ក្នុងតម្លៃប្រមាណ ជា១៩លានផោនប៉ុន្តែមិនបានជោគជ័យ ក្នុងការលេងឲ្យឈុត១១នាក់ដំបូងរបស់លោក Ole បានឡើយហើយថែមទាំងទទួលរងរបួស ជាបន្តបន្ទាប់រហូតមកដល់ពេលដែលត្រូវបានចាកចេញ ពីក្លឹបទៅលេងនៅ AC Milan ជំនួសវិញ៕
ប្រែសម្រួល៖ស៊ុនលី