Juventus ត្រូវបានរាយការណ៍ពិចារណាចង់បានលោក Zinedine Zidane យកមកជំនួសកន្លែងលោក Andrea Pirlo ដែលកៅអីជាអ្នកចាត់ការកំពុងតែក្ដៅ។
Juventus កំពុងជួបរដូវកាលដ៏ពិបាក គម្លាត១០ពិន្ទុពីក្រុមកំពូលតារាង Serie A គឺ Inter Milan ខណៈការលងសល់១១ប្រកួតទៀតនឹងបញ្ចប់លីគ។ ហើយថ្មីៗនេះ ពួកគេទើបតែធ្លាក់ចេញពីពាន Champions League នៅវគ្គ១៦ក្រុមចុងក្រោយទៀត។
កន្លងទៅនេះមានព័ត៌មានថា Pirlo នៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះដើម្បីសង្គ្រោះការងាររបស់ខ្លួន បន្ទាប់ពីដឹកនាំចាញ់ក្រុមក្បែរតំបន់កាត់ចោល Benevento កាលពីសប្ដាហ៍មុន។ យោងតាមការសែត AS ឲ្យដឹងថា Juventus បានដាក់លោក Zidane ជាគោលដៅធំ ដើម្បីមកជំនួសកន្លែង Pirlo។
Zidane បច្ចុប្បន្នក៏មានស្ថានភាពមិនសូវល្អនៅ Real Madrid ដូចគ្នា ដោយពួកគេកំពុងនៅលេខ៣នៃតារាងពិន្ទុ La Liga ដាច់ក្រោមក្រុមលេខ១ Atletico Madrid ៦ពិន្ទុ និងសល់១០ប្រកួតទៀតចប់លីគ។ ក្រៅពី Juventus លោក Zidane ក៏កំពុងត្រូវបានជម្រើសជាតិបារាំងចង់បានដូចគ្នា ដើម្បីជំនួសកន្លែងលោក Didier Deschamp៕ sabay