លោក Didier Deschamps មិននឹកស្មានទទួលបានសំនួរពីអ្នកកាសែតរបស់កាហ្សាក់ស្ថានអំពីអវត្តមានរបស់ Karim Benzema ក្នុងបញ្ជីកីឡាកររបស់លោក បន្ទាប់ពីបារាំងបានយកឈ្នះ ២-០លើកាហ្សាក់ស្ថានកាលពីថ្ងៃអាទិត្យ។

គ្រូរបស់ជម្រើសជាតិបារាំងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឈ្មោះរបស់ Benzema ត្រូវបានលើកឡើងក្នុងសន្និសីទកាសែត បន្ទាប់ប្រកួតចប់ជម្រុះ World Cup 2022។ និយាយបែបកំប្លែងទៅកាន់អ្នកកាសែត លោក Deschamps បាននិយាយថា៖ “ទេគ្មាននៅទីនេះទេ។ ពួកយើងគួរតែបញ្ចប់សំនួរនេះ។ ខ្ញុំដឹងថា មានគេឲ្យអ្នកសួរសំនួរនេះ ហើយច្បាស់ណាស់គឺអ្នកកាសែតបារាំងម្នាក់”។
Deschamps បានបដិសេធឆ្លើយវែងឆ្ងាយ ហើយក៏បានចាកចេញពីបន្ទប់ បន្ទាប់ពីនិយាយពាក្យអរគុណទៅកាន់អ្នកកាសែត។ Benzema មិនត្រូវបានកោះហៅឲ្យលេងជម្រើសជាតិអស់រយៈពេល៥ឆ្នាំទៅហើយ ចាប់តាំងមានរឿងអាស្រូវជាមួយមិត្តរួមជាតិ Mathiu Valbuena អំពីវីដេអូផ្លូវភេទ៕

ប្រភព៖sabay
