កីឡា

តារាល្បីៗ របស់ Juventus ដូចជា Dybala, McKennie និង Arthur រងពិន័យដោយសារនាំគ្នាជប់លៀងក្នុងពេលកូវីដ

កីឡាករខ្សែបម្រើ សញ្ជាតិ អាមេរិក Weston McKennie ត្រូវបានគេនិយាយថា បានរៀបចំកម្មវិធី ជប់លៀងមួយ ដែលប្រមូលផ្តុំទៅ ដោយមនុស្សចន្លោះពី១០ទៅ២០នាក់ ដែលក្នុងនោះមានមិត្តរួមក្លឹបដូចជា Paulo Dybala និង Arthurផងដែរ។

ជាលទ្ធផលក្រោយ របាយការណ៍នេះ ហើយោកីឡាករទាំងបីរូប នឹងត្រូវអជ្ញាធរដាក់ពិន័យ ដោយសារជាករណីរំលោភបំពាន លើគោលការណ៍រឹតបន្តឹង គោលចរណ៍របស់អ៊ីតាលី ក្នុងអំឡុងពេលកូវីដ ទោះបីជាកម្មវិធីជប់លៀង នេះស្ថិតនៅក្នុងវិឡារបស់ McKennie ក្តី។

ទោះបីជាយ៉ាងណាក្តីក្លឹប នៅមិនទាន់ បានប្រកាសធ្វើសេចក្តីថ្លែងការណ៍ អំពីបញ្ហានេះក្តី ប៉ុន្តែជឿជាក់ថា ក្លឹប Juventus ជាក្លឹបដែលគោរពច្បាប់ រដ្ឋាភិបាលដ៏តឹងរឹង បំផុតហើយនឹងអនុញ្ញាតិឲ្យអជ្ញាធរ ធ្វើតាមច្បាប់ ចំពោះកីឡាករទាំងបីរ រូបនេះជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top