យោងតាមការចេញផ្សាយរបស់ the Goal នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រធានក្លឹបរបស់ Borussia Dortmund ត្រូវបានគេកំពុងធ្វើការងារ យ៉ាងខ្លាំងក្លាចំពោះកីឡាករសំខាន់ៗ២រូប
របស់ក្លឹបនៅរដូវក្តៅនេះប៉ុន្តែក្នុងនោះម្នាក់នឹងចាំបាច់ ត្រូវរក្សាទុកហើយម្នាក់ទៀតអាចបើកទ្វាឲ្យចាកចេញប្រសិនបើក្នុងដំណាក់កាលចុងក្រោយ។
ប្រភពដដែលបានអះអាងថាប្រធានប្រតិបត្តិរបស់ ក្លឹបគឺលោក Hans Joachim Watzke បាននិយាយថា Dortmund នឹងរៀបផែនការរក្សាទុក Erling Haaland ឲ្យបានរហូតដល់រដូវកាល
ក្រោយខណៈដែលក្លឹបនឹងបើកទ្វាស្តាប់សំណើរណា មួយសម្រាប់ Jadon Sancho ប្រសិនបើជាមានពិតមែន។
គួរឲ្យដឹងដែរថាសម្រាប់ កីឡាករទាំងពីរសុទ្ធតែមានព័ត៌មានថា នឹងអាចចាកចេញដូចគ្នាជាពិសេសនៅរដូវក្តៅដែលនឹងត្រូវឈានមកដល់នេះ ក្នុងនោះ Haaland អាចនឹងផ្ទេរទៅក្លឹប Barcelona, Real Madrid ឬ PSG ខណៈដែល Sancho នៅតែជាគោលដៅ ដ៏សំខាន់របស់ក្លឹប Man UTD នៅឡើយមកដល់ពេលនេះទោះបី ជាបានបរាជ័យច្រើន ដងមកហើយ៕
ប្រែសម្រួល៖ស៊ុនលី